Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ

Published on 08-03-2026 504 មើល

Facebook Twitter or X Instagram

បន្ទាប់ពីទទួលបានជោគជ័យគួរកត់សម្គាល់ក្នុងការរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រនាពេលកន្លង​មក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វ៍ បានបន្តចូលរួមជួយជ្រោមជ្រែងដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការបន្តបេសកកម្មរួមគ្នារយៈពេល៥ឆ្នាំបន្តទៅមុខទៀត។ 

ជាក់ស្ដែង លោក Loke Kah Meng នាយកប្រតិបត្តិក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និងឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះហត្ថលេខារួមគ្នាលើកិច្ចសហការគ្នារយៈពេល៥ឆ្នាំទៀត នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

លោក Loke Kah Meng សង្កត់ធ្ងន់ថា នេះជាការសហការគ្នាក្នុងការលើកកម្ពស់សុខភាពស្ត្រីក្នុងវិស័យកីឡា និងការចូលរួមជួយដល់ការងារសង្គម។ ក្នុងរយៈពេលនៃកិច្ចសហការរៀបចំកន្លងមក លោកនាយកប្រតិបត្តិបានមើលឃើញពីកំណើនកាន់ច្រើនឡើងពីស្ត្រីក្នុងការចូលរួមទិវារត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រនេះដែលបង្ហាញពីការយល់ដឹងកាន់តែខ្លាំងចំពោះសុខភាព។ ហេតុដូចនេះហើយបានជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វ៍ប្ដេជ្ញាបន្តរួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតទៅមុខ ហើយសង្ឃឹមថា នឹងមិនមែនត្រឹមតែ៥ឆ្នាំទៀតទេ គឺរយៈពេលវែងតែម្ដង។ 

Uploaded image

ចំណែកឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ត្រូវបានរៀបចំឡើងដើម្បីលើកស្ទួយសមាភាពបុរស និងស្ត្រី ក៏ដូចជាស្ត្រីក្នុងវិស័យកីឡា។ មិនតែប៉ុណ្ណោះ ការរៀបចំឆ្នាំនេះ គឺផ្ដោតលើប្រធានបទ "ស្ត្រីរត់លើវិថីសន្តិភាព" ដែលស្ដែងឱ្យឃើញពីការគាំទ្រនូវសុខសន្តិភាពដោយប្រជាពលរដ្ឋខ្មែរ។ ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា គិតមកទល់ពេលនេះមានអ្នកចុះឈ្មោះជិត៣០០០នាក់ហើយ ខណៈអ្នករៀបចំសង្ឃឹមថា នឹងមានអ្នកចូលរួមខ្ទង់៤០០០នាក់នៅថ្ងៃរត់ផ្លូវការ។ 

លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំកីឡាម៉ារ៉ាតុង បានឱ្យដឹងថា ក្រៅតែពីការរត់ចម្ងាយ១០គីឡូម៉ែត្រ ក៏មានការរត់សប្បាយ៤គីឡូម៉ែត្រដែលអនុញ្ញាតឱ្យក្រុមគ្រួសារ មានម្ដាយ ឪពុក និងក្មេង ចូលរួមរត់កម្សាន្ដផងដែរ ហើយគណៈកម្មការនឹងរៀបចំឱ្យបានល្អដើម្បីសុខសុវត្ថិភាពដល់អ្នកចូលរួម។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ខែមីនា នៅមុខសួនច្បារវត្តបទុមវតី៕

Let's Register

អត្ថបទពាក់ព័ន្ធ

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី11ខេត្តព្រះសីហនុ

1 ខែមុន

ព្រឹត្តិការណ៍ Hope International Open Taekwondo Championship 2026

2 ខែមុន

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ២០២៦

2 ខែមុន

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥

4 ខែមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.