នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិក។
ទិវាអូឡាំពិកនេះនឹងរៀបចំធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមរបស់អត្តពលិកជម្រើសជាតិកម្ពុជា និងសិស្សសាលាប្រមាណ ៣០០នាក់។