Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចំបាប់បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦កើនក្រុមចូលរួមកាន់តែច្រើនមិនធ្លាប់មានពីមុនមក

Published on 05-05-2026 438 មើល

Facebook Twitter or X Instagram

ចំនួនក្រុមសិស្សានុសិស្សដែលបានចូលរួមការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ មានដល់ទៅ១០រាជធានីខេត្ត និងកុមារា កុមារី ជាង៤០នាក់។ នេះបើតាមការឱ្យដឹងពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ 


ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា កត្តារួមចំណែកធ្វើឱ្យមានកំណើនចូលរួមកាន់តែច្រើនបែបនេះ ដោយសារតែសហព័ន្ធបានពង្រីក និងបង្កើតសាលហ្វឹកហាត់បន្ថែមជាបន្តបន្ទាប់។ ជាក់ស្ដែង នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានសាលហ្វឹកហាត់ធំថ្មីមួយ ស្របពេលនៅឃុំវិហាសួគ៌ ខេត្តកណ្ដាល ក៏កំពុងរៀបចំកន្លែងហ្វឹកហាត់ថ្មី ហើយសហព័ន្ធបានផ្ដល់កម្រាលហ្វឹកហាត់ ក៏ដូចជាគ្រូៗដែលជាអតីតកីឡាករកីឡាការិនីជម្រើសជាតិបានចូលរួមបង្ហាត់នៅទឹកដីកំណើតខ្លួន។ 

Uploaded image

លោក Casey Barnett បន្តថា ការហ្វឹកហាត់កីឡាតាំងពីក្មេងពិតជាសំខាន់ដើម្បីស្រូបទាញមូលដ្ឋានគ្រឹះ និងបច្ចេកទេសបានច្រើន។ ទន្ទឹមនឹងនេះ កុមារា កុមារី ហ្វឹកហាត់កីឡាចំបាប់ក៏បានចូលរួមអភិរក្ស និងលើកស្ទួយកីឡាប្រពៃណីជាតិខ្មែរ ហើយការចូលរួមប្រកួតសិស្សបឋមសិក្សា បានផ្ដល់នូវបទពិសោធ និងភាពសប្បាយរីករាយដល់ពួកគេផងដែរ។ 

Uploaded image

សូមជម្រាបថា ការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែឧសភា នាសាលកីឡាចំបាប់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន៤ប្រភេទវិញ្ញាសា គឺចំបាប់សេរី កុមារា (-៣៥គីឡូក្រាម) និង (-៤១គីឡូក្រាម) ចំបាប់សេរី កុមារី (-៣០គីឡូក្រាម) និង (-៣៨គីឡូក្រាម)។ ជាលទ្ធផល ក្រុមកីឡាចំបាប់រាជធានីភ្នំពេញឈរលើគេក្នុងតារាងមេដាយដោយទទួលបាន មេដាយមាស២ និង សំរឹទ្ធ១៕

Uploaded image

អត្ថបទពាក់ព័ន្ធ

អនុសាសន៍ដ៏សំខាន់ៗពីក្រសួង អប់រំយុវជន និងកីឡា ដើម្បីជោគជ័យក្នុងកីឡាសិស្សបឋមសិក្សា...

4 ថ្ងៃមុន

ចលនាអូឡាំពិកគាំទ្រពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាបាល់ទាត់កុមារ Daiichi Junior Cup

6 ថ្ងៃមុន

ជើងឯកថ្នាក់ជាតិសិស្សបឋមសិក្សាធ្វើរៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលយើងចង់ឃើញគឺការប្រែប្...

1 សប្តាហ៍មុន

សហព័ន្ធកីឡាគ្រិកឃីតកម្ពុជាប្ដេជ្ញាពង្រីកវិសាលភាពដល់មហាជន និងស្វែងរកការឧបត្ថម្ភគា...

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Singapore
311
United States
222
United Kingdom
33
Algeria
1
Germany
29
Finland
9
South Korea
19
Cambodia
67
Netherlands
9
China
13
Mexico
5
Bangladesh
1
The Netherlands
1
Sweden
7
France
15
Japan
1
Ireland
3
Denmark
5
India
3
United Arab Emirates
2
Andorra
26
Thailand
1
Malaysia
1
Spain
2
Türkiye
3
Belgium
1
Canada
4
Jamaica
1
Hong Kong
4
Brazil
1
Poland
2
Italy
1
Australia
2
Turkey
1
សរុប
806
© Olympics Cambodia. All rights reserved.