Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ២០២៦

Published on 24-01-2026 362 មើល

Facebook Twitter or X Instagram

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail 2026 នៅតែអាចរក្សាបាននៅចំនួនអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនផុសផុល។ ជាក់ស្ដែង គិតមកទល់ពេលនេះ អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ មានចំនួន១២២៩នាក់ហើយ ហើយគណៈកម្មការរៀបចំរំពឹងថា អ្នកចូលរួមនៅថ្ងៃប្រកួតជាក់ស្ដែង អាចមានចំនួនខ្ទង់១៥០០នាក់។ ក្នុងនោះអ្នករត់ជនជាតិខ្មែរមានជាង៥០០នាក់ ជនជាតិបារាំងឈរលំដាប់ទី២ មានជាង៤០០នាក់ តាមពីក្រោយដោយជនជាតិវៀតណាម។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការរក្សាបាននូវចំនួនយ៉ាងផុសផុលបែបនេះ ដោយសារតែការមានទំនុកចិត្តពីអ្នកចុះឈ្មោះ។ ជាក់ស្ដែង តំបន់ទេសចរណ៍ខេត្តសៀមរាបនៅតែទទួលបានទេសចរបរទេសយ៉ាងច្រើនកុះករ ជាហេតុធ្វើឱ្យអ្នកចុះឈ្មោះមានទំនុកចិត្តលើសុខសុវត្ថិភាពនៃការចូលរួម។ ទន្ទឹមនឹងនេះការរៀបចំដ៏ល្អក្រុមហ៊ុន Phoenix Voyages ដែលមានលោក Edouard George ជាប្រធាន លោក JEAN CLAUDE LE CORNEC ជាប្រធានប្រតិបត្តិការ និង លោក LE DIZES LUDOVIC ជាអ្នកចាត់ការទូទៅក៏បានផ្ដល់ភាពកក់ក្ដៅដល់អ្នកចូលរួមផងដែរ។ 

Uploaded image

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា លើទឹកដីខេត្តសៀមរាប។ ទិវារត់ប្រណាំងប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌។ ជាក់ស្ដែង Phoenix Voyages នឹងជួយដល់ការជួសជុលសាលារៀន សាងសង់អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀតនៅស្រុកពួក ខេត្តសៀមរាប។ 

Uploaded image

សម្រាប់វិញ្ញាសានៃការប្រកួតមាន១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។  ព្រឹត្តិការណ៍នេះក៏ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងការជំរុញយ៉ាងខ្លាំងពីឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធនឹងប្រឹងប្រែងរៀបចំឱ្យបានយ៉ាងល្អសម្រាប់ទិវារត់ប្រណាំងដែលផ្សារភ្ជាប់នឹងធម្មជាតិមួយនេះ។ 


ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា វត្តមានដ៏ច្រើនពីអ្នកចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរនឹងជំរុញសន្ទុះទេសចរណ៍នៅខេត្តសៀមរាបបានកាន់តែខ្លាំងក្លា ព្រោះមិនត្រឹមតែមានអ្នកចុះឈ្មោះចូលរួមទូទៅប៉ុណ្ណោះ ក៏មានដែរនូវអ្នកចូលរួមជាលក្ខណៈកញ្ចប់ទេសចរណ៍ ដែលត្រូវចំណាយពេលមួយសប្ដាហ៍ទាំងការស្នាក់នៅ ដើរកម្សាន្ដ និងចូលរួមការប្រកួត៕


អត្ថបទពាក់ព័ន្ធ

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី11ខេត្តព្រះសីហនុ

1 ខែមុន

ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ

1 ខែមុន

ព្រឹត្តិការណ៍ Hope International Open Taekwondo Championship 2026

2 ខែមុន

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥

4 ខែមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.