Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មូលនិធិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានការចូលរួមច្រើនខ្លាំងលើសការរំពឹងទុក

Published on 25-12-2025 676 មើល

Facebook Twitter or X Instagram

គិតត្រឹមយប់ថ្ងៃទី២នៃព្រឹត្តិការណ៍កីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានមហាជនបានចូលរួមយ៉ាងច្រើនដល់មូលនិធិរបស់សហព័ន្ធដើម្បីជួយបន្តដល់វីរៈកងទ័ព និងប្រជាជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពានយ៉ាងអមនុស្សធម៌ពីយោធាថៃ។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានប្រសាសន៍ថា ថវិកាដែលបានពីការចូលរួមមូលនិធិ និងការលក់អាវសហព័ន្ធ ក្នុងការសរុបត្រួសៗនៅត្រឹមថ្ងៃទី២នៃការប្រកួតជើងឯកថ្នាក់ជាតិ មានចំនួនលើស១០លានរៀលហើយ ពោលលើសពីការរំពឹងទុកទៅទៀត។

Uploaded image

បើតាមការបញ្ជាក់ពីឯកឧត្ដមប្រធានសហព័ន្ធ ការបើកលក់អាវសហព័ន្ធ និងការបើកទទួលការចូលរួមជាថវិកាតាមរយៈការបាញ់ QR Code ដំណើរការបានជាងមួយសប្ដាហ៍ហើយ ដោយសហព័ន្ធប៉ាន់ស្មានថា អាចទទួលបាន១០លានរៀល។ ប៉ុន្តែចំនួនជាក់ស្ដែង នាពេលនេះ គឺបានលើសពី១០លានរៀលទៅហើយ។ ហេតុដូចនេះឯកឧត្ដម ប៊ុយ សោភ័ណ្ឌ រំពឹងថា ក្រោយចប់ព្រឹត្តិការណ៍កីឡាប្រដាល់ជើងឯកថ្នាក់ជាតិ ការចូលរួមមូលនិធិរបស់សហព័ន្ធយ៉ាងហោចណាស់អាចនឹងទទួលបានថវិកាជាង១០លានរៀល។

Uploaded image

សម្រាប់ការលក់អាវវិញ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានត្រៀមចំនួន២០០អាវ ដោយមានការកក់ជាហូរហែតាំងពីមុនថ្ងៃប្រកួត ហើយដល់ថ្ងៃប្រកួតជាក់ស្ដែង មានការចូលរួមទិញដោយផ្ទាល់ថែមទៀតយ៉ាងច្រើន។ ដូច្នេះត្រឹមថ្ងៃទី២នេះចំនួនអាវនៅសល់តិចតួចប៉ុណ្ណោះ។

Uploaded image

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ២០២៥ ប្រព្រឹត្តទៅចំនួន៤ថ្ងៃពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែធ្នូ នាសាលកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់គោលបំណងដ៏ធំក្រៅពីការស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមចូលក្រុមជម្រើសជាតិ សហព័ន្ធកីឡាប្រដាល់កម្ពុជាក៏បានរៀបចំមូលនិធិដើម្បីជួយដល់វីរៈកងទ័ព និងប្រជាជនភៀសសឹកផងដែរ៕

អត្ថបទពាក់ព័ន្ធ

កីឡាការិនីអ៊ីរ៉ង់ Sahel មកហាត់គុនខ្មែរ និង ប្រដាល់សកលនៅកម្ពុជាព្រោះរំពឹងអាចអភិវឌ...

3 ម៉ោងមុន

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

2 ថ្ងៃមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

3 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
264
China
17
Singapore
367
Germany
37
Hong Kong
8
Japan
2
Canada
7
Cambodia
53
India
3
South Korea
2
France
5
Hungary
1
Vietnam
6
Costa Rica
1
Finland
4
Czechia
4
The Netherlands
1
Bangladesh
1
United Kingdom
4
Bulgaria
1
Philippines
2
Ireland
6
Saudi Arabia
1
Netherlands
15
Sweden
16
Unknown
1
Brazil
1
Russia
2
Luxembourg
7
Pakistan
1
Denmark
2
Austria
1
សរុប
843
© Olympics Cambodia. All rights reserved.