Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ

Published on 20-04-2026 440 មើល

Facebook Twitter or X Instagram

ការប្រកួតកីឡាអុកចត្រង្គនគរសង្រាន្ដ ២០២៦ និងការបង្ហាញក្បាច់គុនចម្រុះបុរាណខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានកំណើនទស្សនាយ៉ាងច្រើនកុះករទាំងនៅកន្លែងប្រកួតផ្ទាល់ និងអនឡាញ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សម្រាប់ប្រភេទកីឡាអុកចត្រង្គ គុណភាពសមត្ថភាពកីឡាករក៏មានកំណើនដូចគ្នា ទាំងកម្រិតកុមារា និងមនុស្សពេញវ័យ។ ជាក់ស្ដែងទម្រាំរកឃើញបេក្ខជនឡើងវគ្គផ្ដាច់ព្រ័ត្រ ពិតជាស្វិតស្វាញខ្លាំង ហើយមានគូស្មើគ្នាច្រើនថែមទៀត។ ឯកឧត្ដមសង្ឃឹមថា នៅឆ្នាំក្រោយៗនឹងមានការចូលរួមកាន់តែច្រើនជាងនេះទៀត ខណៈប្រភេទល្បែងប្រើបញ្ញាស្មារតីដែរនោះ ដូចជា រែក ខ្លាស៊ីគោ បាយខុន ជាដើម  អាចនឹងត្រូវបានបន្ថែមចូលក្នុងការប្រកួតអុកចត្រង្គ។

Uploaded image

ជុំវិញកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណដែលត្រូវបានបង្ហាញជាលើកទី២ បន្ទាប់ពីអង្គរសង្ក្រាន្ដក្នុងខេត្តសៀមរាបនោះ ទទួលបានការទស្សនាគាំទ្រដោយផ្ទាល់យ៉ាងផុសផុលនៅភូមិវប្បធម៌នគរសង្ក្រាន្ដ។ ការបង្ហាញក្បាច់គុនមរតកជាតិនេះក៏ទទួលបានការគាំទ្រ ជំរុញ និងលើកទឹកចិត្តដោយផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រុមស្រាវជ្រាវគម្ពីអាថ៌កំបាំងដូនតាខ្មែរ នឹងអាចបញ្ចូលល្បែងរបាំប្រជាប្រិយមួយចំនួនទៀតដែលប្រើកម្លាំង មានដូចជា ចំបាប់បុរាណ រុញអង្រែ ជាដើម ចូលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដឆ្នាំក្រោយទៀតដើម្បីឱ្យមានភាពសម្បូរបែប ហើយភ្ញៀវទេសចរបរទេសក៏អាចចូលរួមលេងបាន៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

4 ម៉ោងមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតីអាចនឹងមានជាថ្មីនៅឆ្...

1 សប្តាហ៍មុន

កម្ពុជាកំពុងជំរុញបញ្ចូលគុនល្បុក្កតោចូលក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨...

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
666
Germany
35
Singapore
640
Vietnam
16
Canada
11
Cambodia
86
Andorra
1
China
30
Israel
1
Romania
3
Ireland
25
Sweden
8
Jamaica
1
France
7
Netherlands
4
Switzerland
1
Dominican Republic
1
New Zealand
1
United Kingdom
10
Russia
1
Czechia
2
Denmark
7
Hong Kong
4
Japan
2
Bangladesh
2
Australia
2
Iraq
2
India
4
Brazil
1
Finland
3
Panama
1
South Korea
2
Indonesia
1
The Netherlands
2
សរុប
1589
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.