Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការសហការរវាង NOCC និង ABA បង្ហាញពីតម្លាភាពក្នុងការស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្តពលិកកម្ពុជាត្រៀមអូឡាំពិក ២០២៨

Published on 20-01-2026 738 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចូលរួមពិធីចុះកិច្ចព្រមព្រៀងសហការជាមួយធនាគារ ABA លើយុទ្ធនាការស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្តពលិកកម្ពុជាក្នុងដំណើរឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងកិច្ចសហប្រតិបត្តិការគ្នានេះ ធនាគារ ABA នឹងបង្កើតគណនីសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីទទួលការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន និងមហាជននានា។ ទន្ទឹមនឹងនេះ​ ABA ក៏នឹងអំពាវនាវដល់អតិថិជនរបស់ខ្លួន និងក្រុមហ៊ុនផ្សេងៗទៀតបានគាំទ្រដល់បេសកកម្មនេះដែរ។ 

Uploaded image

ឯកឧត្ដមអគ្គលេខាធិការ NOCC បញ្ជាក់បន្ថែមថា ក្នុងកិច្ចសហប្រត្តិការនេះ ABA នឹងជួយឱ្យដំណើរការស្វែងរកការឧបត្ថម្ភប្រព្រឹត្តទៅប្រកបដោយតម្លាភាពទៅដល់អ្នកចូលរួមទាំងមហាជន និងក្រុមហ៊ុនឧបត្ថម្ភគាំទ្រនានា។ ABA ក៏ជាក្រុមហ៊ុនដំបូងដែលបានចូលរួមគាំទ្រដល់យុទ្ធនាការរៃអង្គាស និងការចូលរួមគាំទ្រដល់ក្រុមអត្តពលិកកម្ពុជាក្នុងការត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨។ 

Uploaded image

សូមរំឭកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦កន្លងទៅ គណៈកម្មាធិការជាតិអូឡាំពិក និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រកាសបើកយុទ្ធនាការសហការ និងស្វែងរក ការឧបត្ថម្ភសម្រាប់អត្តពលិកកម្ពុជាត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិក នាក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ២០២៨។ នេះជាការចាប់ផ្ដើមអនុវត្តកម្មវិធីប្រមូលថវិកាពីក្រុមហ៊ុនអាមេរិកមួយចំនួនក៏ដូចជាសប្បុរសជន និងក្រុមហ៊ុននានាដើម្បីគាំទ្រអត្តពលិកអូឡាំពិកកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

វី ស្រីខួច ៖ ប្រសិនបើមានឱកាសប្រកួតទៀត ខ្ញុំនឹងធ្វើឱ្យបានល្អជាងនេះ

3 ម៉ោងមុន

កីឡាការិនីអ៊ីរ៉ង់ Sahel មកហាត់គុនខ្មែរ និង ប្រដាល់សកលនៅកម្ពុជាព្រោះរំពឹងអាចអភិវឌ...

2 ថ្ងៃមុន

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

4 ថ្ងៃមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Germany
55
United States
265
Netherlands
8
Singapore
594
France
17
Sweden
25
Luxembourg
4
China
15
The Netherlands
20
Morocco
2
Unknown
1
Australia
2
Vietnam
10
Cambodia
19
Russia
1
Iraq
1
United Kingdom
10
Bulgaria
2
Hong Kong
2
Jamaica
1
New Zealand
1
South Korea
1
Uzbekistan
1
Malaysia
1
Belgium
3
Finland
1
Japan
4
Brazil
4
Hungary
1
Jordan
1
Mexico
2
Austria
1
United Arab Emirates
2
Poland
2
សរុប
1085
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.