Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការសហការជំរុញដ៏សំខាន់ពីខេត្តម្ចាស់ផ្ទះធ្វើឱ្យចំនួនអ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុកើនលើសក្ដីរំពឹង

Published on 23-03-2026 180 មើល

Facebook Twitter or X Instagram

ការជំរុញបន្ថែមពីឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុជាការរួមចំណែកសំខាន់មួយជួយឱ្យចំនួនអ្នកចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ ឆ្នាំ២០២៦ កើនឡើងលើសពីការរំពឹងទុក។ នេះជាការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

ថ្នាក់ដឹកនាំ NOCC មានប្រសាសន៍ថា ឯកឧត្ដមអភិបាលខេត្តបានរៀបចំវិធានការ និងការជំរុញបន្ថែម ដោយបានកៀរគរប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តចូលរួម ដែលជាកត្តាដ៏សំខាន់ធ្វើឱ្យចំនួនអ្នកចូលរួមកើនឡើងខ្លាំង ពោលទទួលបានដល់ទៅខ្ទង់១៥០០០នាក់ ខណៈការរំពឹងមានត្រឹមប្រមាណ៤០០០នាក់ប៉ុណ្ណោះ។ ក្នុងនោះអ្នករត់មកពីរាជធានីភ្នំពេញមានខ្ទង់២០០០នាក់ និងអ្នកខេត្តព្រះសីហនុមានជិត១០០០០នាក់។ នេះជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមកសម្រាប់ចំនួនអ្នកចូលរួមដែលកើនដល់ទៅជាង១០០០០នាក់បែបនេះ។ ចំណែកអ្នករត់ក្នុងព្រឹត្តិការណ៍ឆ្នាំទៅមិញមានប្រមាណ៤០០០នាក់។ 


ឯកឧត្ដម វ៉ាត់ ចំរើន បានចាត់ទុកចំនួនអ្នកចូលរួមដ៏ច្រើនលើសលប់នេះជាជោគជ័យដ៏ធំធេង ហើយថា ឯកឧត្ដមអភិបាលខេត្តព្រះសីហនុក៏បានសំណូមពរចង់ឱ្យព្រឹត្តិការណ៍នេះពង្រីកវិសាលភាពទៅជាការប្រកួតម៉ារ៉ាតុងពេញលេញតែម្ដង ពោល ៤២គីឡូម៉ែត្រ ឬ Full Marathon នៅឆ្នាំខាងមុខ។ 

Uploaded image ការឆ្លើយតប គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងពិនិត្យមើលសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករត់មកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ គណៈកម្មាការរៀបចំក៏មានមហិច្ឆតាធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅសម្រាប់អ្នករត់ទូទាំងពិភពលោក ពីព្រោះនៅតំបន់អាស៊ី ពុំទាន់មានប្រទេសណារៀបចំការប្រកួតរត់ប្រណាំងលើបណ្ដោយឆ្នេរដ៏វែងបែបនេះទេ។ ឯកឧត្ដម វ៉ាត់ ចំរើន សង្ឃឹមថា ចំនួនអ្នកចូលរួមនឹងអាចកើនឡើងដល់៣០០០០ទៅ៤០០០០នាក់នាពេលអនាគត។

Uploaded image

សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅក្នុងន័យលើកកម្ពស់ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ក្នុងនាមសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក និងផ្សារភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌ តាមរយៈការកៀរគរថវិកាបានពីការរៀបចំ ដើម្បីបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូមួយចំនួនទៀត។ ជាមួយគ្នានេះ ការបំផុសចលនាប្រជាពលរដ្ឋរស់នៅបែបសកម្ម ជាមួយទម្លាប់លេងកីឡា ក៏ជាគោលបំណងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន ដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំសិក្ខាសាលា មុនធ្វើម្ចាស់ផ្ទះ...

10 ម៉ោងមុន

ជឺជីតស៊ូ ប្រកាសបញ្ចូលកូនខ្មែរហ្វីលីពីនសញ្ជាតិអាមេរិក Zara ជាថ្នាលជាតិ ត្រៀមប្រកួ...

2 ថ្ងៃមុន

ក្រសួងការពារជាតិក្លាយជាម្ចាស់ជើងឯកការប្រកួតកីឡាវាយកូនបាល់ថ្នាក់ជាតិ ប្រចាំឆ្នាំ២...

3 ថ្ងៃមុន

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍សំខាន់ៗដល់គណៈកម្មាធិការអូឡាំពិក...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.