Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រដាល់សកលកោះប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីពង្រឹងសកម្មភាពអនុវត្តការងារ

Published on 28-01-2026 830 មើល

Facebook Twitter or X Instagram

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ បានកោះប្រជុំប្រចាំត្រីមាស ជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងសកម្មភាពអនុវត្ត និងធានាឲ្យបាននូវអភិបាលកិច្ចល្អ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩។

Uploaded image

ឯកឧត្តម បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១- ពិនិត្យមើលរបាយការណ៍សកម្មភាពការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦, ២-ការបែងចែកតួនាទីភារៈកិច្ចគណៈកម្មាធិការប្រតិបត្តិ, ៣-ពិនិត្យបច្ចុប្បន្នភាពសមាជិកក្លឹប-សមាគម និង ៤-ពិនិត្យយន្តការវាយតម្លៃអភិបាលកិច្ចសហព័ន្ធ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងចលនាអូឡាំពិកផងដែរ។

Uploaded image

ក្នុងនាម ប្រធានសហព័ន្ធ ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា សហព័ន្ធនឹងមានរៀបចំកម្មវិធីជាច្រើន ពិសេសការជំរុញឲ្យមានសកម្មភាពប្រកួតប្រចាំខែ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនវឌ្ឍនៈ គឺការប្រកួតប្រដាល់សកលអាជីព ដើម្បីផ្ដល់ឱកាសដល់ កីឡាករ-កីឡាការិនីវាស់ស្ទង់ សមត្ថភាព ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាព សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។ លើសពីនេះ សហព័ន្ធក៏មានចក្ខុវិស័យដ៏សំខាន់ ក្នុងរៀបចំផែនការយុទ្ធសាស្ដ្រ ក៏ដូចជាផែនការអនុវត្ត ដើម្បីឆ្ពោះទៅជោគជ័យក្នុងការប្រកួតជម្រុះ(Qualify) នៅកីឡាអូឡាំពិក ឆ្នាំ២០៣៦ ផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

7 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
833
The Netherlands
7
Vietnam
27
Singapore
766
Germany
66
Cambodia
125
Australia
4
Norway
1
China
31
Brazil
2
France
17
Nepal
1
New Zealand
1
Denmark
20
Sweden
14
Ireland
15
Netherlands
7
Indonesia
7
Chile
1
Russia
3
Bolivia
1
Canada
4
Kazakhstan
1
South Korea
7
Japan
5
Hong Kong
6
Turkey
1
Malaysia
1
Belgium
1
United Arab Emirates
1
India
1
Uruguay
1
Iran
2
United Kingdom
5
សរុប
1987
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.