ព្រះខ័នរាជស្វាយរៀងបានបង្កើតកំណត់ត្រាថ្មីក្នុងលីគកំពូលកម្ពុជា ដោយអាចក្លាយជាក្រុមដំបូងគេដែលឈ្នះជើងឯក Cambodian Premier League ៣លើកជាប់គ្នា បើគិតចាប់តាំងពីការរៀបចំក្របខណ្ឌបាល់ទាត់កំពូលកម្ពុជាសាជាថ្មីក្នុងឆ្នាំ២០០៥ មក។

គិតត្រឹមសប្ដាហ៍ទី២៨ នៅ Cambodian Premier League 2025/2026 និងពីការប្រកួត២៦លើក ព្រះខ័នរាជស្វាយរៀងមាន៦៥ពិន្ទុ ក្រោយឈ្នះ MOI Kampong Dewa ២ទល់នឹង៣ ។ ដូច្នេះ ក្រុមលោក Matthew McConkey នាំមុខក្រុមលេខ២ ភ្នំពេញក្រោន ចំនួន១៥ពិន្ទុ ខណៈការប្រកួតនៅសល់៤លើកទៀត។
សរុបមក ព្រះខ័នរាជស្វាយរៀងក្រសោបបានតំណែងជើងឯក៥លើកហើយ គឺរដូវកាល ២០១៣ រដូវកាល ២០១៩ រដូវកាល ២០២៣-២០២៤ រដូវកាល ២០២៤ -២០២៥ និង ២០២៥-២០២៦ នេះ៕
