Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រកាសទទួលស្គាល់ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា ជាសមាជិកថ្មី

Published on 01-03-2026 1645 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសពីការទទួលស្គាល់ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា (GeeRun Cambodia) ជាសមាជិកពេញសិទ្ធិថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ ២០២៦។


ក្នុងពិធីប្រកាសទទួលស្គាល់ក្លិបសមាជិកថ្មីនេះ លោកស្រី បេង ប៊ុននេត អនុប្រធាន​សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា មានប្រសាសន៍ថាដោយពិនិត្យឃើញថា ក្លិប ជីរ៉ាន់-កម្ពុជា បានស្នើចូលជាសមាជិករបស់សហព័ន្ធ ដើម្បីស្របតាមគោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញ ក្លិបនេះបានបំពេញតាមបែបបទផ្សេងៗតាមនីតិវិធីកីឡាជាតិ ហេតុដូចនេះ ទើបសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សម្រេចឱ្យចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។

Uploaded image

លោកស្រីអនុប្រធានបន្តថា ការចូលជាសមាជិករបស់ក្លិប ជីរ៉ាន់-កម្ពុជា នាពេលនេះ បានបង្ហាញពីការវិវឌ្ឍ និងជាសញ្ញាវិជ្ជមានមួយក្នុងវិស័យកីឡាជាតិ ដើម្បីសុខភាពសាធារណៈ និងឆ្ពោះទៅរកកីឡាកម្រិតខ្ពស់នាពេលអនាគត។


ជាមួយគ្នានេះ កញ្ញា យ៉ាន់ សុជី ប្រធានក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា បញ្ជាក់ថា ការចូលរួមជាសមាជិកសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ព្រោះក្លិបរបស់កញ្ញាមានចក្ខុវិស័យប្រែក្លាយទៅជាក្លិបដែលមានទាំងការបង្ហាត់កីឡាទ្រីយ៉ាត្លុង ឌូអាត្លុង និង អាគ័រត្លុង។

Uploaded image

ក្លិបជីរ៉ាន់-កម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសង្គមតាមរយៈកីឡារត់។


សម្រាប់កម្មវិធីហ្វឹកហាត់របស់ជីរ៉ាន់-កម្ពុជា ប្រព្រឹត្តទៅនៅរៀងរាល់ល្ងាចថ្ងៃចន្ទ ពុធ និងសុក្រ និងការហ្វឹកហាត់ឥតគិតថ្លៃមានរៀងរាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

6 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
745
The Netherlands
6
Vietnam
21
Singapore
732
Germany
58
Cambodia
122
Australia
4
Norway
1
China
31
Brazil
2
France
16
Nepal
1
New Zealand
1
Denmark
20
Sweden
14
Ireland
14
Netherlands
6
Indonesia
6
Chile
1
Russia
3
Bolivia
1
Canada
4
Kazakhstan
1
South Korea
6
Japan
5
Hong Kong
5
Turkey
1
Malaysia
1
Belgium
1
United Arab Emirates
1
India
1
Uruguay
1
Iran
2
United Kingdom
5
សរុប
1841
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.