Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វី ស្រីខួច ៖ ការបន្តជួយពីក្រុមហ៊ុនឧបត្ថម្ភនឹងរួមចំណែកបណ្ដុះធនធានប្រដាល់សកលបានកាន់តែច្រើន

Published on 16-03-2026 283 មើល

Facebook Twitter or X Instagram

កីឡាការិនីឆ្នើម វី ស្រីខួច បានសំណូមពរដល់ក្រុមហ៊ុនវឌ្ឍនៈបន្តជួយឧបត្ថម្ភដល់កម្មវិធីប្រដាល់សកលប្រចាំខែ ឬ Dragon the Golden Ring ដើម្បីផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីបានប្រកួតបង្ហាញសមត្ថភាព និងជាការរួមចំណែកបណ្ដុះធនធានកីឡាប្រដាល់សកលបានកាន់តែច្រើនថែមទៀត។


ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ២០២៣ ថ្លែងបែបនេះ "សម្រាប់ខ្ញុំ ខ្ញុំសូមសំណូមពរដល់ក្រុមហ៊ុនបន្តជួយឧបត្ថម្ភរហូត ព្រោះមានកីឡាការិនីផ្សេងៗគេចង់ហាត់ដែរ តែដល់ពេលអត់ទីផ្សារប្រកួតអ៊ីចឹង ពិបាកដែរ។ អ៊ីចឹងប្រសិនបើពួកគាត់បន្តឧបត្ថម្ភរហូត អាចនឹងមានធនធានកាន់តែច្រើន  ៉។

Uploaded image

ចាប់តាំងពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ មក វី ស្រីខួច មិនសូវបានប្រកួតឡើយ ប៉ុន្តែនៅតែហ្វឹកហាត់យ៉ាងជាប់លាប់។ ស្រីខួចថា ទោះខ្សត់ទីផ្សារប្រកួត នាងនៅតែមិនបោះបង់ប្រដាល់សកលឡើយ ព្រោះចិត្តនៅតែស្រលាញ់ ហើយអាជីពនេះក៏បានជួយជីវភាពគ្រួសារនាងបានច្រើនរហូតមក។ 


កីឡាការិនីមានកំណើតនៅក្រុងតាខ្មៅខេត្តកណ្ដាលសប្បាយចិត្តដែលបានក្រុមហ៊ុនវឌ្ឍនៈឧបត្ថម្ភដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រាប់រៀបចំកម្មវិធីប្រចាំខែ Dragon the Golden Ring ដែលបានផ្ដល់ឱកាសដល់កីឡាករកីឡាការិនីបានប្រកួត។


សូមជម្រាបថា កម្មវិធី Dragon the Golden Ring នឹងវិលត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៦ នាសាលកីឡាប្រដាល់សកលកម្ពុជានៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងនោះកីឡាការិនី វី ស្រីខួច នឹងបង្ហាញខ្លួនលើសង្វៀនប្រកួតលក្ខណៈអន្តរជាតិដែរ៕

អត្ថបទពាក់ព័ន្ធ

ក្លិបបាល់ទាត់ វិសាខា ចាប់ដៃគូថ្មី ជាមួយ BS Transportation រយៈពេលវែង

3 ថ្ងៃមុន

កីឡាការិនីជឺជីតស៊ូ ញឹម រក្សា បន្ថែមជំនាញអាជ្ញាកណ្ដាល ព្រោះចង់ក្ដោបតួនាទីនេះដល់កម...

4 ថ្ងៃមុន

ឯកឧត្តមប៉ុន សុខ៖ ព្រឹត្តិការណ៍ Petanque Open ជួយបង្កើនឱកាសប្រកួតប្រជែងកាន់តែខ្លា...

5 ថ្ងៃមុន

បន្ថែមពីលើវិស័យកីឡា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាចង់ចូលរួមអភិវឌ្ឍធនធាន និងមូលធនមនុស...

6 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.