Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ខេត្តជាយដែនរងផលប៉ះពាល់ដោយសារតែសង្រ្គាមនឹងត្រូវផ្តល់ជូនការអប់រំចលនាអូឡាំពិកក្នុងយុទ្ធនាការអាណត្តិថ្មី

Published on 01-04-2026 1314 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា ក្រោយមហាសន្និបាតបញ្ចប់អាណត្តិរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ចប់កាលពីពេលថ្មីៗនេះ។  សម្រាប់អាណត្តិថ្មី គឺចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដោយអនុវត្តចាប់ពីឆ្នាំ ២០២៦ ទៅ គឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការជំរុញ និងពង្រីកវិសាលភាពការយល់ដឹងស្តីអំពីការអប់រំអូឡាំពិក ឬឧត្តមគតិអូឡាំពិក ពិសេស ការអប់រំនូវអត្ថប្រយោជន៍ នៃ សកម្មភាពចលនាកីឡា នៅក្នុងសង្គមជាតិ ដល់ សិស្សានុសិស្ស ក៏ដូចជា កុមារ ដែលត្រូវទទួលចំណេះដឹង អប់រំកីឡាអូឡាំពិក ដែលជាស្មារតីរបស់ អូឡាំពិក ដើម្បីជាការទាក់ទាញ និងលើកកម្ពស់នូវ សុខភាព និងសុខភាពសិក្សា។

Uploaded image

ឯកឧត្តម អគ្គលេខាធិការ NOCC ក៏បានគូសបញ្ជាក់ទៀតថា ផែនការបញ្ជ្រាបនេះ គឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុវត្តតាម ផែនការរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏ដូចជា អង្គការសាមគ្គីអូឡាំពិក និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយ ក្នុងនោះក៏មានការណែនាំផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបង្កើតនៅក្រុមមន្រ្តីជំនាញរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនទៅសិក្សារៀនសូត្រអំពីចលនាអូឡាំពិក ឬឧត្តមគតិអូឡាំពិកនៅក្រៅប្រទេស ដើម្បីនាំយកនូវចំណេះជំនាញមកធ្វើការផ្សព្វផ្សាយ បានយ៉ាងទូលំទូលាយស្របតាមផែនការយុទ្ធសាស្រ្ត កំណែទម្រង់ របស់ ក្រសួងអប់រំ យុវជន និងកីឡា  ក្នុងការបញ្ជា្របចំណេះដឹងខាងផ្នែក អប់រំកាយ និងកីឡា  ដើម្បីជួយរួមចំណែក អភិវឌ្ឍន៍សុខភាពសិក្សារបស់សិស្សអោយបានល្អដែលឈានទៅពង្រឹងសុខភាពសិក្សារបស់សិស្សបានល្អផងដែរ។

Uploaded image

ឯកឧត្តម អគ្គលេខាធិការ បានរំលេចទៀតថា ឆ្នាំ ២០២៦នេះ ដោយមានកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា  យ៉ាងល្អនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  នឹងមានកម្មវិធី ផ្សព្វផ្សាយពិសេស គឺចុះទៅកាន់ខេត្តជាយដែនពិសេស ខេត្តរងផលប៉ះពាល់ដោយសង្រ្គាម ដោយសារតែការរំលោភឈ្លានពានពីប្រទេសថៃកន្លងមក។  ក្នុងនោះមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ទន្ទឹមនិងនោះ ក្នុងយុទ្ធនានាការផ្សព្វផ្សាយនោះ នឹងមានការផ្តល់ជាជំនួយដូចជាការរៀបចំទីលានកីឡាក្នុងសាលារៀន ដែលរងផលប៉ះពាល់ និងសាលារៀនមានការខ្វះខាតក្នុងសកម្មភាពកីឡា។ ក្រុមការងារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំជួសជុលកែលម្អរ និងសាងទីលានចំនួនពីរជូនផងដែរ។  ជាមួយគ្នានោះដែរ មន្រ្តីរបស់យើងក៏មាន កម្មវិធីអប់រំ ដល់ សិស្សានុសិស្ស  និង លោកគ្រូ និង អ្នកគ្រូ នៅទីនោះទទួលបាននៅចំណេះដឹងកីឡា ដើម្បីឱ្យពួកគាត់មាន សកម្មភាពកីឡា ដើម្បីឱ្យកុមារ មានរឹងមាំផ្នែកបញ្ញាស្មារតីជួយឱ្យសុខភាពសិក្សាបានល្អប្រសើរ។

Uploaded image

ឯកឧត្តម បានបន្ថែមទៀតថា ការដាក់ចេញនៅផែនការផ្សព្វផ្សាយ ចលនាអូឡាំពិក ដល់កុមារ និងយុវជន  ដែលជាសិស្សានុសិស្សនៅតាមបណ្តាខេត្ត ទូទាំងប្រទេសនេះ គឺជាកម្មវិធីរួមចំណែកមួយក្នុងការកសាងនូវ ធនធានមនុស្ស ពីវ័យកុមារភាពទៅ ដើម្បីឱ្យពួកគាត់មានការចាប់ផ្តើមដោយដំណើរត្រឹមត្រូវ។ ឯកឧត្តម អគ្គលេខាធិការ សង្ឈឹមជឿជាក់ថា កម្មវិធីផ្សព្វផ្សាយចលនាអូឡាំពិកនេះ ចាប់ពីឆ្នាំ ២០២៦ នេះរហូតដល់ ៤ ឆ្នាំទៅទៀត កម្មវិធីអប់រំ អូឡាំពិក  នឹងត្រូវបានផ្សព្វផ្សាយ បានបញ្ជ្រាបផ្សព្វផ្សាយដល់ កុមារទាំងអស់នៅទូទាំងប្រទេស៕

Uploaded image

អត្ថបទពាក់ព័ន្ធ

IOC និង OS កោតសសើរ NOCC ដែលរៀបចំកម្មវិធីគុណតម្លៃអូឡាំពិកបានល្អពីមួយឆ្នាំទៅមួយឆ្ន...

2 ថ្ងៃមុន

ការណែនាំដល់ កីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សកល មុនចូលក្នុងជំរុំហ្វឹកហាត់

3 ថ្ងៃមុន

វិទ្យាសាស្ត្រកីឡាពិតជាមានសារៈសំខាន់សម្រាប់ គ្រូបង្វឹក និងអត្តពលិក

4 ថ្ងៃមុន

កម្ពុជាដាក់ការងារអាទិភាពចំនួន៣សម្រាប់ពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ផែនការកា...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

Singapore
666
United States
366
United Kingdom
19
Germany
43
Uzbekistan
4
Luxembourg
1
France
6
Panama
1
Vietnam
18
South Korea
6
Brazil
14
Türkiye
1
Bulgaria
2
Hong Kong
4
Cambodia
19
Ireland
12
Argentina
5
Ukraine
2
Canada
4
India
3
Venezuela
1
Chile
2
Andorra
1
Sweden
2
China
47
Mexico
1
South Africa
1
Indonesia
2
Iraq
1
Spain
1
Philippines
1
Kenya
1
Colombia
1
Belarus
1
សរុប
1280
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.