Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមបណ្ឌិត ថោង ខុន និងតំណាង FIAS បង្ហាញឆន្ទៈរួមគ្នា គាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា

Published on 10-04-2026 302 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី(SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ(FIAS) បានបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជាឲ្យរីកចម្រើន ប្រកបដោយគុណផលខ្ពស់ ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ។


នេះបើតាមលទ្ធផលក្រោយជំនួបសវនាការ រវាងឯកឧត្តមបណ្ឌិត ថោង ខុន និងលោក Suresh Gopi រួមជាមួយគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

Uploaded image

គួរដឹងថា នេះជាលើកទី២ ហើយ ដែលឯកឧត្តមទេសរដ្ឋមន្ដ្រី បានជួបពិភាក្សាការងារជាមួយមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាសាំបូអន្ដរជាតិ ហើយឯកឧត្តមបានគាំទ្រដល់ដំណើរការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា និងរំពឹងដំណើរការនេះ នឹងប្រព្រឹត្តទៅដោយរលូន ស្របពេលតំណាង FIAS ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ និងផ្ដល់ជំនួយផ្សេងៗផងដែរ។


ក្នុងឱកាសនៃការជួបពិភាក្សាការងារនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើសុំការគាំទ្រ ៣ចំណុចពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ៣ចំណុច ដើម្បីពង្រឹងការបណ្ដុះបណ្ដាល និងអភិវឌ្ឍគុណផលកីឡាករ-កីឡាការិនី ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់ រួមមាន៖

Uploaded image

១. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្ដុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។ 


២. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។ 


៣. ស្នើសុំ “FIAS” ជួយឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។


ជាការឆ្លើយតបលោក Suresh Gopi បានស្វាគមន៍ ក៏ដូចជារីករាយក្នុងកិច្ចសហការគាំទ្រ និងផ្ដល់នូវជំនួយផ្សេងៗ ទាំងអ្នកជំនាញអន្ដរជាតិ សម្ភារៈបរិក្ខាកម្រិតស្ដង់ដារ និងការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសជឿនលឿនផ្នែកកីឡាសាំបូ ដូចជានៅកាហ្សាក់ស្ថាន និងរុស្ស៊ីជាដើម។ យ៉ាងណាលោកក៏បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ដ្រី ជួយជំរុញ និងការគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីចាប់ផ្ដើមសកម្មភាព ការអភិវឌ្ឍនានាអោយបានលឿនផងដែរ។

Uploaded image

សូមបញ្ជាក់ថា កីឡាសាំបូ គឺ ជាកីឡាយុទ្ធគុន និងសិល្បៈការពារខ្លួន ដែលមានប្រភពដើមកំណើតពីអតីតសហភាពសូវៀត នៅឆ្នាំ១៩៣៨។ បន្ទាប់មកកីឡានេះបានពង្រីកខ្លួនទៅទូទាំងពិភពលោក និងបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ FIAS ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាឌ្រីត ក្នុងឆ្នាំ១៩៨៤។ សព្វថ្ងៃ FIAS គ្រប់គ្រងការអភិវឌ្ឍកីឡា Sport SAMBO, Combat SAMBO និង Beach SAMBO នៅទូទាំងពិភពលោក ដោយមានសមាជិកសហព័ន្ធជាតិចំនួន ១០៦ ហើយ FIAS ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០២១។

Uploaded image

ក្រោយត្រូវបានទទួលស្គាល់ពេញលេញពីស្ថាប័ន IOC និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) កីឡាសាំបូ ត្រូវបានបញ្ជូលក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើន ពិសេសនៅក្នុងទ្វីបអាស៊ី កីឡានេះ ត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍មួយចំនួន ដែលរៀបចំដោយ OCA រួមមាន Asian Indoor & Martial Arts Games និង Asian Beach Games ហើយធ្លាប់បញ្ចូលនៅក្នុងកម្មវិធី Asian Games ហើយចំពោះមុខ OCA ក៏នឹងបញ្ចូលកីឡានេះ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូបេគីស្ថានផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

កម្ពុជាកំពុងជំរុញបញ្ចូលគុនល្បុក្កតោចូលក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨...

12 ម៉ោងមុន

អត្តពលិកជម្រើសជាតិជាម្ចាស់ជ័យលាភីមកពី១៦ប្រភេទកីឡាទទួលបានប្រាក់ រង្វាន់ពីរាជរដ្ឋ...

14 ម៉ោងមុន

មន្ត្រីជំនាញ NOCC ០៦រូបចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅប្រទេសម៉...

3 ថ្ងៃមុន

ក្រុមការងារស្ត្រី និងកីឡា រៀបចំកម្មវិធីចែករំលែកមួយដល់ស្ត្រីជាប់ឃុំនៅ ម២

4 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.