Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកជម្រើសជាតិជាម្ចាស់ជ័យលាភីមកពី១៦ប្រភេទកីឡាទទួលបានប្រាក់ រង្វាន់ពីរាជរដ្ឋាភិបាល

Published on 10-04-2026 578 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា មកពីប្រភេទកីឡាចំនួន១៦ប្រភេទកីឡា បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល សម្រាប់ការដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍អំឡូងឆ្នាំ២០២៤ និង ២០២៥។

Uploaded image

ពិធីប្រគល់ប្រាក់រង្វាន់នេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 


តាមរយៈរបាយការណ៍ឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា កីឡាករ១៤៥នាក់ កីឡាការិនី៨៩នាក់ និងគ្រូបង្វឹក ក៏ដូចជាគ្រូជំនួយ៤៩នាក់ សរុបចំនួន២៨៣នាក់ មកពី១៦ប្រភេទកីឡា បានទទួលបានរង្វាន់ពីការប្រកួតកីឡាជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍។

Uploaded image

កីឡាទាំង១៦ប្រភេទមាន ទូកកានូស្ព្រីន ចំបាប់ ហែលទឹកពាក់ជើងទា ឃីកបុកស៊ីង ប៉េតង់ ប្រដាល់សកល វ៉ូវីណាម ជឺជីតស៊ូ កាយវប្បកម្ម បញ្ចស៊ីឡាត់ អេឡិចត្រូនិក (E-Sports) បាល់បោះជនពិការ ការ៉ាតេ ជឺជីតស៊ូ តេក្វាន់ដូ WT និងរាំ។ ជាលទ្ធផលពីការប្រកួតកម្រិតអន្តរជាតិនៅក្នុងស្រុក និងនៅក្រៅប្រទេស កម្ពុជាទទួលបានមេដាយមាស៧៩គ្រឿង ប្រាក់៩៨គ្រឿង និងសំរឹទ្ធ១០៨គ្រឿង សរុប២៨៥គ្រឿង។ សរុបប្រាក់រង្វាន់ដែលត្រូវប្រគល់ដល់ម្ចាស់ជ័យលាភី គឺ៥,៩០៣,៤០០,០០០រៀល។

Uploaded imageក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា កីឡាករ កីឡាការិនីនឹងខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព ត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីយកជ័យជម្នះ និងមេដាយជូនជាតិកាន់តែច្រើន។


ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា  ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តគាំទ្រកីឡាករ កីឡាការិនី ទាំងស្មារតី និងថវិកា ព្រមទាំងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡា ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ឱ្យកាន់តែមានគុណភាពឈានទៅរកស្តង់ដាតំបន់៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

កម្ពុជាកំពុងជំរុញបញ្ចូលគុនល្បុក្កតោចូលក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨...

12 ម៉ោងមុន

ឯកឧត្តមបណ្ឌិត ថោង ខុន និងតំណាង FIAS បង្ហាញឆន្ទៈរួមគ្នា គាំទ្រ និងជំរុញការអភិវឌ្ឍ...

17 ម៉ោងមុន

មន្ត្រីជំនាញ NOCC ០៦រូបចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅប្រទេសម៉...

3 ថ្ងៃមុន

ក្រុមការងារស្ត្រី និងកីឡា រៀបចំកម្មវិធីចែករំលែកមួយដល់ស្ត្រីជាប់ឃុំនៅ ម២

4 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.