Olympics Logo
  • Home
  • About NOCC
  • News▾
    • National News
    • International News
  • Best Player
  • Events
  • National Federation ▾
    • Olympic Sports
    • Non-Olympic Sports
  • Videos
  • Documents
  • Contact
  • Search icon
  • English
    • Khmer
    • English

Detail

អ្នករៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តអំពាវនាវអ្នកចង់ចូលរួមប្រញាប់ចុះឈ្មោះឱ្យបានរួសរាន់

Published on 03-10-2025 1022 View

Facebook Twitter or X Instagram

លោក សែម ផល្លា នាយកចាត់ការទូទៅកម្មវិធីម៉ារ៉ាតុងនៅកម្ពុជា បានអំពាវនាវមហាជនទាំងជាតិ និងបរទេស ដែលចង់ចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត លើកទី៣០ ឆ្នាំ២០២៥ ថ្ងៃទី៧ ខែធ្នូ ខាងមុខ សូមរួសរាន់ចុះឈ្មោះ ព្រោះសន្ទុះចូលរួមកាន់តែខ្លាំងក្លាជាងឆ្នាំមុនៗទៀត។

Uploaded image


ជាក់ស្ដែងគិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះចូលរួមជិត១ម៉ឺននាក់ហើយ។ លោក សែម ផល្លា រំពឹងថា អ្នកចូលរួមអាចឈានដល់១៥០០០នាក់ ឬលើសពីនេះ ខណៈជនជាតិអង់គ្លេសនាំមុខគេលើបេក្ខជនបរទេស បន្តអ្នករត់មកពីបារាំង និងសហរដ្ឋអាមេរិក។ ដូច្នេះការចុះបានរួសរាន់អាចបង្កភាពងាយស្រួលដល់អ្នករៀបចំដើម្បីគ្រប់គ្រងដំណើរការផ្សេងៗ។ 


ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍រយៈពេល៣០ឆ្នាំមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិខាងលើទទួលបានការគាំទ្រ និងកំណើនអ្នកចូលរួមយ៉ាងពេញទំហឹងតែម្ដង។ ជាក់ស្ដែងឆ្នាំ១៩៩៦ដែលជាឆ្នាំដំបូង មានអ្នកចូលរួមត្រឹមប្រមាណ៥០០នាក់ប៉ុណ្ណោះ តែឆ្នាំ២០២៤ មានជាង១៤០០០នាក់។ កំណើននេះបានបង្ហាញពីសុខសន្តិភាពយ៉ាងពេញលេញដែលផ្ដល់ទំនុកចិត្តដល់អ្នករត់ ជាពិសេសជនបរទេសក្នុងការសម្រេចចិត្តចូលរួម។

Uploaded image


លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន Manulife ប្រចាំកម្ពុជាថ្លែងថា ពាក្យស្លោកប្រចាំព្រឹត្តិការណ៍ឆ្នាំនេះ “រត់ដើម្បីភាពយូរអង្វែង” - ដោយបង្កប់ន័យសំខាន់ៗ 4 

ទី ១- គឺជាការអបអរខួប ៣០ឆ្នាំនៃភាពយូរអង្វែងរបស់ព្រឹត្តិការណ៍ (Honor the legacy of the race)

 

ទី ២- ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ព្រឹត្តិការណ៍បានជួយឱ្យអ្នកចូលរួមរត់គ្រប់វ័យ គ្រប់ជាតិសាសន៍ មានសុខភាពល្អ និងមានទម្លាប់រស់នៅបែប សកម្ម តាមរយៈការចូលរួមរត់ជារៀងរាល់ឆ្នាំ ដែលនេះហើយជាមូលដ្ឋានក្នុងការរស់នៅបានយូរអង្វែង (មានអាយុវែង) (Helping people live longer, healthier, better lives)

 

ទី ៣- គឺមោទនភាពចំពោះភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរ ដែលមានអាយុកាលជាង ៩០០ឆ្នាំ ហើយនៅតែឈរ យ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ ស្រស់ត្រកាលតែមួយគត់នៅលើពិភពលោក សម្រាប់អ្នករត់ប្រណាំងគ្រប់ទិសទីមកកាន់ឧទ្យានអង្គរនៃយើង

 

ទី ៤ - គឺការដឹងគុណដល់ភាពយូរអង្វែងនៃសន្តិភាព ដូចពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” មានសន្តិភាពទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយក្នុង ថ្ងៃព្រឹត្តិការណ៍។”

Uploaded image

Related

សហព័ន្ធកីឡាជាតិដែលមានសមិទ្ធផលល្អនឹងទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ច្រើនជាងមុន

2 hours ago

ការសហការរវាង NOCC និង ABA បង្ហាញពីតម្លាភាពក្នុងការស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្...

2 hours ago

Mr. Casey Barnett sets goal to win Olympic medals in 2036

3 hours ago

Vice President of Cambodia Judo Federation Wants to See Four Major Developments...

4 days ago

Quick Links

  • Home
  • About
  • News
  • Best Player
  • Events
  • Videos
  • Documents
  • Contact
  • Olympic Sports
  • Non-Olympic Sports

Contact Us

Ngin Sokpanha (Administration) : +855 12 79 79 44

YUEN PUNLUE (Media) : +855 17 61 35 78

Email: camnoc@online.com.kh

Address: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

Online Today

Ireland
8
United States
822
France
48
Germany
42
Singapore
324
Hong Kong
6
Sweden
28
Nigeria
1
Finland
1
China
196
United Kingdom
23
South Korea
2
Czechia
3
Cambodia
72
Russia
1
Canada
2
Brazil
4
The Netherlands
4
Indonesia
3
India
5
Spain
1
Malaysia
1
Poland
3
Japan
3
Colombia
1
North Macedonia
1
Denmark
8
Argentina
1
Greece
5
Australia
2
Thailand
1
Total
1622
© Olympics Cambodia. All rights reserved.