Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមកីឡាហុកគីនារីកម្ពុជា ចេញទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅម៉ាឡេស៊ី ត្រៀមការប្រកួតអន្ដរជាតិនានា

Published on 01-11-2025 950 មើល

Facebook Twitter or X Instagram

ក្រុមជម្រើសជាតិហុកគីនារីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីបោះជំរំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិ ជាមួយបណ្ដាក្លិប និងក្រុមម្ចាស់ផ្ទះ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិនានា។


លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា បេសកកម្មបោះជំរំហ្វឹកហាត់  មានរយៈពេល ១ខែពេញ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាហុកគីអាស៊ី(AHF)។


កំឡុងពេលហ្វឹកហាត់នេះដែរ ក្រុមកីឡាហុកគីនារីកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិមួយចំនួន ជាមួយក្លិប ក៏ដូចជាក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយសហព័ន្ធចាត់ទុកជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់ និងជម្រុញការអភិវឌ្ឍសមត្ថភាព បច្ចេកទេស របស់កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានានៅពេលខាងមុខ ពិសេសត្រៀមការប្រកួតពានរង្វាន់ជើងឯកអាស៊ី Asian Cup នាដើមឆ្នាំ២០២៦ ដែល AHF គ្រោងនឹងធ្វើការកំណត់ម្ចាស់ផ្ទះរៀបចំនាពេលខាងមុខ។


គួរដឹងថា ការបោះជំរំហ្វឹកហាត់នៅម៉ាឡេស៊ីរបស់ក្រុមជម្រើសជាតិហុកគីនារីកម្ពុជានេះ មានគ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីសរុបចំនួន ១៤រូប ។ ចំពោះការហ្វឹកហាត់ផ្ដោតលើវិញ្ញាសាក្នុងសាល(Indoor)ផង និងវិញ្ញាសា Hockey5’s ផង ដែលសហព័ន្ធកីឡាហុកគីអាស៊ី រៀបចំនៅ Raja Ashman – AHF Academy Ipoh ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទពាក់ព័ន្ធ

កីឡាការិនីអ៊ីរ៉ង់ Sahel មកហាត់គុនខ្មែរ និង ប្រដាល់សកលនៅកម្ពុជាព្រោះរំពឹងអាចអភិវឌ...

3 ម៉ោងមុន

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

2 ថ្ងៃមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

3 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
273
China
18
Singapore
367
Germany
37
Hong Kong
9
Japan
2
Canada
7
Cambodia
53
India
3
South Korea
2
France
5
Hungary
1
Vietnam
7
Costa Rica
1
Finland
4
Czechia
4
The Netherlands
1
Bangladesh
1
United Kingdom
4
Bulgaria
1
Philippines
2
Ireland
6
Saudi Arabia
1
Netherlands
15
Sweden
16
Unknown
1
Brazil
1
Russia
2
Luxembourg
7
Pakistan
1
Denmark
2
Austria
1
Belgium
1
សរុប
856
© Olympics Cambodia. All rights reserved.