Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

គុនខ្មែរគុនល្បុក្កតោចាប់ផ្ដើមល្បីនៅរុស្សី

Published on 09-11-2025 1226 មើល

Facebook Twitter or X Instagram

ក្នុងឱកាសចូលរួមវេទិកាកីឡាពិភពលោក ឯលឧត្ដម វ៉ាត់ ចំរេីន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា មកប្រធានស្តីទីសហព័ន្ធគុនល្បុក្កតោកម្ពុជា មកនិងគុនខ្មែរអន្តរជាតិ ជាមួយនឹងឯឧត្តម ពេជ្រ ឃុនបញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្សីបានចុះពិនិត្យក្លឹបគុនខ្មែរ និងគុនល្បុក្កតោនៅអនុវិទ្យាល័យលេខ១៧ នារដ្ឋធានីមូស្គូ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

Uploaded image

ក្នុងការសាបព្រោះទៅកាន់យុវជន និងប្រជាជនខ្លួន រុស្សីបានខិតខំអភិវឌ្ឍកីឡាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ដោយបើកទីលានហ្វឹកហាត់ និងកម្មវិធីហ្វឹកហាត់ដល់កូនសិស្សជិត១០០០នាក់។ ទន្ទឹមនឹងនេះ រុស្សីបានរៀបចំការប្រកួតគុនខ្មែរ និង គុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងកំពុងពង្រីកទៅថ្នាក់ឧត្តមសិក្សាថែមទៀត។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រោយបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះអនុសារណៈយោគយល់(MoU) ជាមួយភាគីរុស្ស៊ីដើម្បីរួមគ្នាអភិវឌ្ឍកីឡាប្រពៃណីនៃប្រទេសទាំងពីរ។

Uploaded image

មិនតែប៉ុណ្ណោះ ប្រតិភូកីឡាគុនខ្មែររុស្សីបានត្រៀមមកចូលរួមប្រកួតជើងឯកគុនខ្មែរពិភពលោកនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែធ្នូ ឆ្នាំ ២០២៥។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន ចាត់ទុកថា នេះជាសក្ខីកម្មនៃការងារអភិវឌ្ឍន៍កីឡាវប្បធម៌ជាតិទៅកាន់ពិភពលោក ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងគោលនយោបាយកាទូតកីឡារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

12 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.