Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឥណ្ឌូនេស៊ីគ្រោងកោះហៅកីឡាករលេងលីគក្រៅស្រុកចូលជួយក្រុមបាល់ទាត់យុវជន U22 ប្រកួតស៊ីហ្គេមឆ្នាំនេះ

Published on 15-11-2025 529 មើល

Facebook Twitter or X Instagram

លោក  Indra Sjafri គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិយុវជនឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំគ្រោងកោះហៅកីឡាករ៣រូបដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសចូលរួមជួយក្រុមក្នុងការការពារមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ ក្នុងខែធ្នូ ខាងមុខ។

គ្រូបង្វឹកដែលនាំក្រុម U22 ឥណ្ឌូនេស៊ី ឈ្នះមេដាយមាសបាល់ទាត់បុរសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីពីរឆ្នាំមុន ចង់បញ្ចូលកីឡាករ Marselino Ferdinan, Adrian Wibowo និង Tim Geypens តែអ្នកទាំង៣ក៏មានសិទ្ធិមិនចូលរួមបានដែរ ព្រោះស៊ីហ្គេមមិនស្ថិតក្នុង FIFA's Days ឡើយ។ 

Uploaded image

Marselino Ferdinan ជាខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប AS Trenčín នៃលីគកំពូលស្លូវ៉ាគី ក្នុងលក្ខខណ្ឌខ្ចីពីក្លិប Oxford United របស់អង់គ្លេស។ 


Adrian Wibowo ជាខ្សែបម្រើស្លាបវ័យ១៩ឆ្នាំ លេងនៅ Los Angeles FC នៃលីគកំពូលអាមេរិក ហើយគេមានឪពុកជាជនជាតិឥណ្ឌូនេស៊ី និងម្ដាយជាជនជាតិអាមេរិក។ 


Uploaded image


Tim Geypens ខ្សែការពារស្លាបឆ្វេង កំពុងលេងនៅលីគ២ហូឡង់ វ័យ២០ឆ្នាំ និងជាកូនកាត់ឥណ្ឌូនេស៊ីហូឡង់។


សម្រាប់ការប្រកួតបាល់ទាត់បុរសស៊ីហ្គេម ២០២៥ ក្រុមយុវជនអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី ស្ថិតក្នុងពូល C មាន មីយ៉ាន់ម៉ា ហ្វីលីពីន និង សិង្ហបុរី ប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

12 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.