Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជោគជ័យរបស់ក្រុមបាល់បោះជិះរទេះនារីកម្ពុជាក្នុងវគ្គជម្រុះជើងឯកអាស៊ីជាមោទនភាពសម្រាប់ជាតិទាំងមូល

Published on 15-11-2025 428 មើល

Facebook Twitter or X Instagram

ឯកឧត្ដម យី វាសនា អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសរសើរឆន្ទៈក្រុមកីឡាការិនីបាល់បោះជិះរទេះនារីកម្ពុជា  ដែលទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ The 2025 Asia Oceania Championship និងទទួលបានកៅអីចូលរួមព្រឹត្តិការណ៍កីឡាជនពិការអាស៊ី លើកទី៥ (5th Asia Para Games) នៅក្រុង Nagoya ប្រទេសជប៉ុន ឆ្នាំ ២០២៦។

Uploaded image

ឯកឧត្ដមអគ្គលេខាធិការ បានចាត់ទុកក្រុមកីឡាការិនីកម្ពុជា ជានារីក្លាហានដែលអាចជម្នះបាននូវការលំបាកនានា និងអាចទទួលជ័យជម្នះ លើប្រទេសដែលក្រុមកម្ពុជាមិនធ្លាប់ឈ្នះ ដូចជា ឥណ្ឌា និង អ៊ីរ៉ង់ ជាដើម។ ដូច្នេះ នេះបានបង្ហាញពីមោទនភាព មិនត្រឹមតែសម្រាប់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប៉ុណ្ណោះទេ តែក៏សម្រាប់ប្រទេសជាតិទាំងមូល ព្រោះលទ្ធផលនេះបានផ្សព្វផ្សាយពីមុខមាត់ជាតិទៅកាន់ពិភពលោក។


ឯកឧត្ដម យី វាសនា បានបញ្ជាក់ថា នេះជាលើកទី៣ជាប់គ្នាហើយ ដែលក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានឆ្លងផុតវគ្គជម្រុះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី បន្ទាប់ពីធ្វើបានក្នុងឆ្នាំ ២០១៨ និង ២០២២។


ព្រឹត្តិការណ៍ Asia Oceania Championship ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ  ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២៥។


ក្រុមកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា លើប្រភេទកីឡាបាល់បោះជិះរទេះ បានឈ្នះទៀតហើយ សម្រាប់ការប្រកួតនារសៀលថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០២៥។ ក្នុងការប្រកួតប្រចាំពូល B កម្ពុជា បានយកឈ្នះ អ៊ីរ៉ង ឡាវ ហ្វីលីពីន ឥណ្ឌា តែចាញ់ម្ចាស់ផ្ទះថៃ៕

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

12 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.