Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករ កីឡាការិនីហាប់គីដូ ២៥ នាក់ទទួលបានការបញ្ជាក់កម្រិតសមត្ថភាពពី សហព័ន្ធខ្មែរកីឡាហាប់គីដូ

Published on 29-12-2025 1002 មើល

Facebook Twitter or X Instagram

សហព័ន្ធខ្មែរកីឡាហាប់គីដូ បានធ្វើពិធីប្រគល់លិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់ម្ចាស់ខ្សែក្រវាត់ចំនួន ៣ ពណ៌ដល់ កីឡាករ កីឡាការិនី របស់ខ្លួននៅរសៀលថ្ងៃ អាទិត្យ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ។

Uploaded image

លោក គង់ ចាន់ធីណា អគ្គលេខាធិការ នៃ សហព័ន្ធខ្មែរកីឡាហាប់គីដូ មានប្រសាសន៍ថា សម្រាប់កម្រិតខ្សែក្រវាត់បៃតង ទទួលបានលិខិតបញ្ជាក់ , ខ្សែក្រវាត់ត្នោត ទទួលបាន វិញ្ញាបនបត្រ និង ខ្សែក្រវាត់ខ្មៅទទួលបានសញ្ញាបត្រ។ 

Uploaded image

ទាក់ទងនឹងលក្ខខណ្ឌ នៃ ការបញ្ជាក់ពីកម្រិតសមត្ថភាព លោកអគ្គលេខាធិការ បានឱ្យដឹងថា សម្រាប់ការទទួលបានលិខិតបញ្ជាក់ កីឡាករ កីឡាការិនី  ត្រូវឆ្លងកាត់ការហ្វឹកហាត់រយៈពេល៦ខែ។ ចំណែកការទទួលបានវិញ្ញាបនបត្រ ត្រូវហ្វឹកហាត់រយៈពេលមួយឆ្នាំ និងការទទួលបានសញ្ញាបត្រ  ត្រូវហ្វឹកហាត់មួយឆ្នាំកន្លះ។ បន្ទាប់ពីការហ្វឹកហាត់នេះដែរ កីឡាករ កីឡាការិនី ក៏ត្រូវមានសមត្ថភាព ដល់កម្រិតដែលទទួលស្គាល់ពីគ្រូបង្ហាត់ផងដែរ។

Uploaded image

សូមបញ្ជាក់ដែរថា កីឡាករ កីឡាការិនី  ដែលទទួលបាន លិខិតបញ្ជាក់ ខ្សែក្រវាត់បៃតង មានកីឡាករ  ៣នាក់ កីឡាការិនី ៣នាក់ សរុប ៦ នាក់។ វិញ្ញាបនបត្រ ខ្សែក្រវាត់ត្នោត មានកីឡាករ ៨ នាក់ កីឡាការិនី ២នាក់ សរុប១០នាក់ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ មានកីឡាករ ៤ នាក់ និងកីឡាការិនី ៥ នាក់ សរុប ៩នាក់៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

9 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.