Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាផិក្កូលប៊លជាផ្នែកមួយទាក់ទាញទេសចរណ៍ និងវិនិយោគមកកម្ពុជា

Published on 30-01-2026 607 មើល

Facebook Twitter or X Instagram

ប្រធានសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា រំពឹងជឿជាក់ថា វត្តមានសហព័ន្ធកីឡាថ្មីមួយនេះនៅកម្ពុជា នឹងក្លាយជាផ្នែកមួយរួមចំណែកជួយវិស័យទេសចរណ៍ និងវិនិយោគមកកាន់ប្រទេសកម្ពុជា។

 សហព័ន្ធកីឡាផិក្កូលប៊លកម្ពុជាបានប្រកាសជាសហព័ន្ធកីឡាជាតិផ្លូវការនៅរសៀលថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៦ ទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា និងគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

ប្រកាសទទួលស្គាល់ជាសហព័ន្ធកីឡាជាតិផ្លូវការរបស់កម្ពុជានេះ បានធ្វើឡើងក្រោមសក្ខីភាព អញ្ជើញចូលរួមពីសំណាក់ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ប្រធានកិត្តិយសនៃសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

Uploaded image

ក្នុងអាណត្តិទី១ឆ្នាំ២០២៦ដល់ឆ្នាំ២០៣០នេះមានសមាសភាពគណៈកម្មាធិការប្រតិបត្តិដឹកនាំសរុបចំនួន២៣រូប ឯកឧត្តម លីម ហ៊ួរនីតា ប្រធាន អមដោយអនុប្រធានចំនួន៩រូបក្នុងនោះអនុប្រធានទី១ឯកឧត្តម ប៉ុន សុខ អគ្គលេខាធិការ លោក អន ចិន្ត្រាសំរិត អមដោយអគ្គលេខាធិការរងចំនួន៣រូប អគ្គហេរញ្ញិក លោក លីម ហួរម៉េងហុង អមដោយអគ្គហេរញ្ញិករង១រូប ក្រៅពីនោះមានសមាជិកប្រតិបត្តិចំនួន៧រូប។

Uploaded image

ឯកឧត្តម លីម ហួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា បានមានប្រសាសន៍ថា ដើមចមដែលសម្រេចចិត្តនាំយកប្រភេទកីឡានេះចូលមកកម្ពុជា និងបានបង្កើតជាសហព័ន្ធកីឡាជាតិផ្លូវការនេះ គឺសម្លឹងឃើញថា ប្រភេទកីឡាមួយនេះ ជាកីឡាមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តលេងច្រើនទាំងជនជាតិខ្មែរ និងជនជាតិបរទេស។ បន្ថែមពីនេះ កីឡាមួយប្រភេទនេះ ជាប្រភេទកីឡាមួយមានភាពងាយស្រួលលេងដ្បិតកីឡានេះកូនកាត់៣ប្រភេទកីឡា ក្នុងនោះ ស្រដៀងកីឡាវាយកូនបាល់ កីឡាវាយសី និងកីឡាវាយកូនឃ្លីលើតុ។

Uploaded image

ឯកឧត្តម ថា មុន និងឈានដល់ការបង្កើតសហព័ន្ធចេញជាផ្លូវការដូចពេលនេះ កីឡាមួយនេះបានចូលមកដល់កម្ពុជាក្នុងចុងឆ្នាំ២០២៤និង២០២៥ ហើយសន្ទុះកីឡាករកីឡាការិនីចូលរួមលេងបានឈានឡើងដល់ជាង៣ពាន់នាក់ ខណៈក្លឹបវិញក៏រីកដុះដាលជាច្រើនក្លឹបតាមបណ្តារាជធានីខេត្តផងដែរ។

Uploaded image

ឯកឧត្តម សង្ឈឹមជឿជាក់ថា កីឡាកូនកាត់៣ប្រភេទកីឡានេះ គឺជាផ្នែកមួយរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។ខណៈដែលបច្ចុប្បន្នមានបណ្តាក្លឹបជាច្រើនជារបស់បរទេសបានបង្កើតឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។តាមរយៈវត្តមានសហព័ន្ធដែលបានបង្កើតឡើងជាផ្លូវការនេះ នឹងរួមចំណែកជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាកាន់តែមានសក្កានុពល។

Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំកកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលទទួលបានសេចក្តីសម្រេចពីក្រសួងអប់រំយុវជននិងកីឡាបង្កើតជាសហព័ន្ធកីឡាជាតិផ្លូវការ។ជាមួយការដំណើរជាផ្លូវការជាសហព័ន្ធកីឡាជាតិនេះ មានភារកិច្ចធំៗចំនួនពីរ គឺភារកិច្ចទី១ធ្វើឱ្យកីឡាផិក្កូលប៊លមានប្រជាប្រិយភាពនៅក្នុងសង្គមជាតិ និងទី២ សហព័ន្ធមានបេសកម្មពង្រឹងជំនាញបច្ចេកទេសកីឡាផិក្កូលប៊លកម្ពុជានេះឱ្យឈានទៅរកសក្កានុពលនៃគុណផលកីឡាទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិដូចជាពិភពលោកជាដើម។ដូច្នេះភារកិច្ចទាំងពីរនេះជាភារកិច្ចចម្បងដែលសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជាប្រកាន់ខ្ជាប់នៅក្នុងផែនការយុទ្ធតិសាស្រ្តរបស់ខ្លួន។ ឯកឧត្តម សង្ឈឹមយ៉ាមុតមាំថា ក្នុងអាណត្តីទី១នេះ សហព័ន្ធនិងទទួលបានជោគជ័យក្នុងការបំពេញបេសកម្មរបស់ខ្លួន ។

Uploaded image

សូមបញ្ជាក់ថា កីឡាផិក្កូលប៊លជាប្រភេទកីឡាមួយមានប្រភពចេញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៥ឯណោះ ហើយបានលេចធ្លោខ្លាំងលើពិភពលោកដែលមានអ្នកនិយមលេងខ្លាំងទើបតែប្រមាណជា៦ឆ្នាំនេះទេ ពោលសម្រាប់ប្រទេសក្នុងតំបន់ មានម៉ាឡេស៊ី វៀតណាម និងប្រទេសមួយចំនួនទៀត ក្នុងនោះក៏មានកម្ពុជាមួយដែរ។សម្រាប់កម្ពុជា បន្ទាប់ពីបង្កើតបានជាសហព័ន្ធកីឡាជាតិផ្លូវការហើយ ក៏កំពុងតែត្រៀមបង្កើតការប្រកួត២ធំៗដែលជាការប្រកួតកម្រិតអន្តរជាតិ ដើម្បីចូលរួមផុសទាក់ទាញទេសចរណ៍៕

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុដែលកម្ពុជាចូលរួមប្រកួតត្រឹម៤ប្រភេទកីឡាក្នុងព្រ...

7 ម៉ោងមុន

ក្រសួងអប់រំ,NOCC និងអម្រឹតរៀបចំព្រឹត្តិការណ៍កីឡាដ៏ពិសេសមួយលើកស្ទួយការអាន និងរូបិ...

1 ថ្ងៃមុន

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត...

1 ថ្ងៃមុន

ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា៣រដូវកាលជាប់គ្នា

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
840
The Netherlands
7
Vietnam
27
Singapore
766
Germany
66
Cambodia
125
Australia
4
Norway
1
China
31
Brazil
2
France
17
Nepal
1
New Zealand
1
Denmark
20
Sweden
14
Ireland
15
Netherlands
7
Indonesia
7
Chile
1
Russia
3
Bolivia
1
Canada
4
Kazakhstan
1
South Korea
7
Japan
5
Hong Kong
6
Turkey
1
Malaysia
1
Belgium
1
United Arab Emirates
1
India
1
Uruguay
1
Iran
2
United Kingdom
5
សរុប
1994
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.